សហការ-ឧបត្ថម្ភ       
 
  • រឿងប្រាសាទនាងខ្មៅ


    រឿងប្រាសាទនាងខ្មៅ
    កាលពីយូរលង់ណាស់មកហើយ មានស្តេចមួយព្រះអង្គព្រះនាមថា ព្រះបាទសុរិយាវង្សសោយរាជ្យសម្បត្តិ តែមានអំណាច
    ដ៏មហាធំធេងអស្ចារ្យក្តី តែពុំអាចគ្រប់គ្រងព្រះរាជបុត្រីបានឡើយ។ដោយហេតុថា ព្រះរាជបុត្រីរបស់ទ្រង់បានរួមរ័ក្សខុស
    ទំនងជាមួយមាណពក្រីក្រម្នាក់ តោកយ៉ាកខុសនឹងទំនៀមប្រពៃណីរបស់ព្រះរាជវង្ស។នេះជាហេតុនាំឲ្យព្រះអង្គក្រៀវក្រោធ
    ខ្ញាល់យ៉ាងខ្លាំងហើយបំបរបង់ព្រះនាងចោលតាមយថាកម្ម ឆ្ងាយពីព្រះរាជធានីនៅកន្លែងដាច់ស្រយាលមួយ។
    ព្រះរាជបុត្រីរបស់ព្រះអង្គ ដែលមានព្រះនាមថាព្រះនាងខ្មៅ មានរូបឆោមលោមពណ៌លើសគេឯងក្នុងព្រះរាជនគរ
    ហើយសោភ័ណ្ឌភាពដ៏ស្រស់អស្ចារ្យនេះ ដែលកម្រនឹងជួបប្រទះណាស់នៅក្នុងលោកយើងនេះ ពិបាកនឹងរកអ្វីប្រៀបផ្ទឹម
    បានឡើយ បានជាស្តេចតូចធំទាំងឡាយចង់ស្តីដណ្តឹងព្រះនាងខ្មៅ ដើម្បីធ្វើជាមហេសីតែព្រះនាងមិនសមព្រះហឬទ័យ
    ឡើយ។ក៏ប៉ុន្តែថ្ងៃមួយបែជាស្រឡាញ់ប្រតិព័តបុរសទុរគតម្នាក់ឈ្មោះស្រី ដែលបានទទូចសុំសេចក្តីស្នេហាពីព្រះនាងទៅ
    វិញ។មិនយូប៉ុន្មានដំណឹងអាស្រូវនេះបានលេចឮដល់ព្រះវរបិតា ទ្រង់ខ្ញាល់ជាពន់ពេកក៏កាត់កាលព្រះរាជធីតាចោលមួយ
    រំពេច ក្រោយពីសម្លាប់បុរសកំសត់ឈ្មោះបណ្ឌិតចោល។
    តាមទំនៀមទម្លាប់ស្តេចជំនាន់នោះ ព្រះបាទសុរិយាវង្ស បានបំបរបង់ព្រះនាងខ្មៅចោលនៅកណ្តាលព្រៃនៅតំបន់
    ដាច់ស្រយាលមួយគួរឲ្យសង្វេគ។តែដោយសារនៅអាឡោះអាល័យនឹងព្រះរាជបុត្រី ព្រះអង្គក៏បានសាងសង់ប្រាសាទ
    មួយយ៉ាងធំមានបីខ្នង សម្រាប់ឲ្យព្រះរាជបុត្រីអាស្រ័យនៅក្នុងឋានៈជាអ្នកទោសបំពានក្រឹតក្រមរបស់ដូនតា។ដោយកាត់
    ចិត្តមិនដាច់ហើយម្យ៉ាងទៀតខ្លាចព្រះរាជបុត្រីស្លាប់ដាច់បាយទឹក ទ្រង់ក៏បានប្រទាននូវស្រូវអង្ករ ពេជ្រ កែវកងមួយចំនួន
    ផងដែរ។
    ថ្ងៃខែឆ្នាំចេះតែកន្លងទៅមុខ ហើយព្រះនាងក៏បានស្រឡាញ់បេតីព្រះភិក្ខុសង្ឃមួយអង្គឈ្មោះ កែវដែលបាននិមន្តមកបិណ្ឌ
    បាតស្ទើរតែរាល់ថ្ងៃនៅមុខប្រាសាទដ៏ស្កឹមស្កៃរបស់ព្រះនាង។លុះត្រាតែបានស្គាល់ចិត្តថ្លើមគ្នា ហើយព្រះនាងក៏បានអង្វរ
    គូសង្សាឲ្យសឹក ដើម្បីមករួមរស់ជាមួយគ្នាដល់អវសាននៃជីវិតនៅក្នុងប្រាសាទនោះទៅ។
    ក្រោយមកទៀតនៅពេលដែលគូស្វាមីភរិយាបានចែកឋានផុតទៅ ដោយមិនបានបន្សល់ទុកកូនចៅណាម្នាក់តពូជវង្ស
    ត្រកូលសោះឡើយ។ដើម្បីរំលឹកដល់វិញ្ញាណខ័ន្ធរបស់ព្រះនាងម្នាក់ អ្នកស្រុកជិតឆ្ងាយក្នុងតំបន់បានដាក់ឈ្មោះប្រាសាទ
    ដែលព្រះនាងធ្លាក់រស់នៅនោះថា ប្រាសាទនាងខ្មៅហើយឈ្មោះនេះត្រូវបានរក្សារហូតដល់សព្វថ្ងៃនេះ។
    ជារៀងរាល់ថ្ងៃ ជាពិសេសក្នុងពេលបុណ្យទានធំៗប្រចាំឆ្នាំអ្នកស្រុករមែងយកគ្រឿងដង្វាយមកថ្វាយ ដូចជាអាហារ
    ចំនីចំណុកជាដើម ខ្លះរហូតដល់យកក្របីគោមកសម្លាប់មុខប្រាសាទផងដែរដើម្បីសូមសេចក្តីសុខពីព្រះនាង។
    ដូច្នេះហើយបានជាមួយថ្ងៃទៅមួយថ្ងៃកេរ្តិ៍ឈ្មោះនិងកិត្តនាមរបស់ព្រះនាងចេះតែល្បីរន្ទឺខ្ចរខ្ចាយទូទាំងនគរ គោកធ្លក
    បុរី។ពួកគេរមែងតែងតែថ្វាយបង្គំគោរពបូជាមិនដាច់។
    ព្រះនាងមិនមែនគ្រាន់តែទាញទម្លាក់ទៅដីរាល់បុគ្គលណាដែលមិនចុះពីសេះឆ្លងកាត់ប្រាសាទទេ ព្រះនាងផ្តន្ទាទោស
    ជនពាលផងទាំងឡាយដែលយាយីបុកម្នេញ អ្នកស្រុកស្លូតត្រង់ក្នុងតំបន់ទៀតផង។តែជួលកាលព្រះនាងក៏មានសភាព
    ស្លូតបូតដែរ ចំពោះមនុស្សណាដែលមានចិត្តទៀងត្រង់យុត្តិធម៌ដ៏ល្អត្រឹមត្រូវ ព្រះនាងជួយបីបាច់ថែរក្សាពួកគេមិនស្រាក
    ស្រាន្តឡើយ ដោយផ្តល់ទឹកភ្លៀងសម្រាប់ស្រែចំការ ឬជោគវាសនាឮ អី្វមួយដែលធ្វើឲ្យប្រជានុរាស្រ្តក្នុងតំបន់ និងក្រៅ
    តំបន់ខ្លបខ្លាច ដល់ជ័យចេស្តារបស់ព្រះនាងមិនស្រាកស្រាន្ត តាំងតែពីអតីតកាលរហូតដល់បច្ចុប្បន្ន៕


 


ទំព័រដើម | ​​អំពីវិបសាយ​ | ទំនាក់ទំនង​ | ព័ត៌មានសិល្បះ | វីដេអូ | ប្រលោមលោក | ពន្លឺអំពិលអំពែក | ​​​ចង់ក្លាយជាតារា
© 2010 រក្សាសិទ្ធគ្រប់យ៉ាងដោយ Ampil-Ampek.com    រចនាដោយ